ក្ដីបារម្ភចំពោះបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន ឬ ស្ថាប័នផ្សេងៗ នឹងលែងជាបញ្ហា តាមរយៈបច្ចេកវិទ្យាថ្មីរបស់Palo Alto Networks ដែលអាចប្រឆាំង និង ការពាររាល់ទម្រង់នៃការវាយប្រហារផ្សេងៗដែលមានបច្ចេកវិទ្យាខ្ពស់ៗ។
ក្រុមហ៊ុន AnAnAComputer សហការជាមួយPalo Alto Networks ផ្ដល់ជូនរាល់ដំណោះស្រាយ ជាពិសេសទាក់ទងនឹងសន្តិសុខរបស់ក្រុមហ៊ុនរបស់លោកអ្នក ដែលអាចរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ប៉ុន្តែទន្ទឹមគ្នានោះដែរ បញ្ហាសន្តិសុខរបស់ក្រុមហ៊ុននៅតែជាក្ដីបារម្ភ ព្រោះថា មានទិន្នន័យសំខាន់ៗជាច្រើនត្រូវបានគេលួច និង បំផ្លាញដោយសារតែក្រុមឆ្លៀតឱកាសនិយម ដែលមានជំនាញខ្ពស់ផ្នែកបច្ចេកវិទ្យា។
សម្រាប់ប្រទេសកម្ពុជា ក៏កំពុងប្រឈមបញ្ហានេះផងដែរ ដូច្នេះហើយបានជាក្រុមហ៊ុនAnAnA Computer ព្យាយាមស្វែងរកដំណោះស្រាយល្អៗ និង មានប្រសិទ្ធភាពខ្ពស់ ហើយថ្មីៗនេះបានសហការជាមួយPalo Alto Networks ដើម្បីបំបាត់រាល់ក្ដីកង្វល់របស់ក្រុមហ៊ុនរបស់លោកអ្នក នោះគឺបច្ចេកវិទ្យាថ្មីដែលអាចការពារ និង ប្រឆាំងរាល់ការវាយប្រហារគ្រប់ទម្រង់ ជាពិសេស។
សូមបញ្ជាក់ថា ក្រុមហ៊ុនAnAnAComputer ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានជំនាញទាំងប្រព័ន្ធSoftware និង Hardware ចំណែកPalo Alto Networksវិញ បច្ចុប្បន្នគឺជាអ្នកជំនាញផ្នែកផ្ដល់ដំណោះស្រាយសន្តិសុខអ៊ីនធឺណិតឈានមុខគេនៅអាមេរិក ៕
|