ភ្នំពេញ៖ កាលពីពេលថ្ថ្មីៗនេះ ក្រុមហ៊ុនអាណាណា កុំព្យូទ័រ បានសហការជាមួយក្រុមហ៊ុន Dell Technologies ដែលជាក្រុមហ៊ុនឈានមុខ ក្នុងការលក់ផលិតផលកុំព្យូទ័រនិងជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនិងការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក និងក្រុមហ៊ុន Vertiv រៀបចំកម្មវិធីជប់លៀង (GALA DINNER) ដែលបានប្រព្រឹត្តឡើង នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីថែម ភ្នំពេញភូគីត្រា ដោយមានការចូលរួមពីលោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ និងមានការចូលរួមពីតំណាងដៃគូសហការ ដៃគូអាជីវកម្មនិងតំណាងចែកចាយ ជាច្រើននាក់ផងដែរ។
ការរៀបចំកម្មវិធីជប់លៀងនេះឡើងគឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបានគាំទ្រទៅលើផលិតផល Dell Technologies និងផលិតផល Vertiv ជាមួយនឹងការចាប់ឆ្នោតយករង្វាន់ធំៗ និងការណែនាំនិងដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ សេរ៊ីទំនើបចុងក្រោយ ជូនដល់អ្នកចូលរួមនារាត្រីនោះផងដែរ។
គោលបំណងក្នុងការរៀបចំកម្មវិធីជប់លៀងនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងចំណងមិត្តភាពរឹងមាំរវាងក្រុមហ៊ុន អាណាណា កុំព្យូទ័រនិងដៃគូអាជីវកម្ម និងតំណាងចែកចាយ ដែលក្រុមហ៊ុនអាណាណា កុំព្យូទ័រគឺមានការទទួលស្គាល់ត្រឹមត្រូវ ក្នុងការនាំចូលផលិតផលផ្ដាច់មុខរបស់ក្រុមហ៊ុន Dell Technologies និងក្រុមហ៊ុន Vertiv ដែលបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់ពិភពលោក មានគុណភាពល្អ មានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់ ហើយមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។ សូមបញ្ជាក់ដែរថា ក្រុមហ៊ុន អាណាណា កុំព្យូទ័រ គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ទៅលើលក់ផលិតផលកុំព្យូទ័រនិងផលិតផលបច្ចេកវិទ្យាថ្មីៗ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូតមកទល់និងបច្ចុប្បន្ន៕
|